CIVIL RESISTANCE
My TREASON & INCITEMENT MASS TRIAL (Initial Page on Trial Matters) TUESDAY, 14 JUNE 2022 VERDICT ANNOUNCEMENT Court Statement: Concluding Remarks ការការពារ ផ្លូវច្បាប់ របស់ខ្ញុំ [ ... ] |
CIVIC EDUCATION
សេចក្ដីផ្ដើម
ខ្ញុំ យ៉ាកុប ជាអ្នកបំរើព្រះជាម្ចាស់ និងជាអ្នកបំរើព្រះអម្ចាស់យេស៊ូគ្រិស្ដ, សូមជំរាប មកកុលសម្ព័ន្ធទាំងដប់ពីរ ដែលបែកខ្ញែកគ្នា ក្នុងពិភពលោកទាំងមូល, សូមជ្រាប។
ការល្បងជំនឿ និងការល្បួង
បងប្អូនអើយ, ទុក្ខលំបាកគ្រប់យ៉ាង ដែលបងប្អូនត្រូវឆ្លងកាត់នោះ, សូមចាត់ទុកថា, ជាការដែលធ្វើអោយបងប្អូន មានអំណរដ៏បរិបូណ៌វិញ, ដោយដឹងថា, ការល្បងលមើលជំនឿ របស់បងប្អូន នឹងនាំអោយបងប្អូនចេះស៊ូទ្រាំ។ ក៏ ប៉ុន្តែ ត្រូវអោយការស៊ូទ្រាំនេះ បង្កើតចេញ ជាផលផ្លែដ៏ល្អគ្រប់លក្ខណៈ ដើម្បីអោយបងប្អូន បានគ្រប់លក្ខណៈ, មានគុណសម្បត្តិ ល្អសព្វគ្រប់ ឥតខ្វះត្រង់ណាឡើយ។ ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ ខ្វះប្រាជ្ញា, អ្នកនោះ ត្រូវតែទូលសូមពីព្រះជាម្ចាស់។ ព្រះអង្គ នឹងប្រទានអោយជាមិនខាន, ដ្បិតទ្រង់ ប្រទានអោយ មនុស្សទាំងអស់ ដោយព្រះហឫទ័យទូលាយ, ឥតបន្ទោសឡើយ ។ ក៏ប៉ុន្តែ អ្នកនោះ ត្រូវទូលសូម ដោយចិត្តជឿ, ឥតសង្ស័យអ្វីសោះ, ដ្បិតអ្នកដែលមានចិត្តសង្ស័យ ប្រៀបបាន នឹងរលកសមុទ្រ ត្រូវបក់បោកចុះឡើង ទៅតាមខ្យល់។ មនុស្សប្រភេទនេះ មិនត្រូវនឹកស្មានថា នឹងបានទទួលអ្វី ពីព្រះអម្ចាស់ឡើយ, ព្រោះគេ ជាមនុស្សមានចិត្តពីរ, មិនដែលនឹងន ក្នុងកិច្ចការទាំងប៉ុន្មាន ដែលខ្លួនប្រព្រឹត្តទេ។ សូមអោយបងប្អូន ដែលក្រីក្រ បានខ្ពស់មុខឡើង ដោយព្រះជាម្ចាស់ លើកតម្កើងគេហើយ។ រីឯ បងប្អូន ដែលជាអ្នកមានវិញ ក៏ត្រូវខ្ពស់មុខឡើងដែរ ដោយព្រះជាម្ចាស់បន្ទាបគេចុះ, ដ្បិតអ្នកមាននឹងត្រូវរុះរោយទៅដូចផ្កា។ លុះដល់ថ្ងៃរះពេញកំដៅហើយ ដើមក៏ស្វិតក្រៀម, ផ្កាក៏រុះរោយ, ហើយលំអរបស់វា ក៏រលាយបាត់ទៅ។ អ្នកមាន ក៏នឹងត្រូវរុះរោយ បាត់ទៅជាមួយកិច្ចការ ដែលខ្លួន ប្រព្រឹត្តដែរ។ អ្នកណា ស៊ូទ្រាំ នឹងទុក្ខលំបាក, អ្នកនោះ ពិតជាមានសុភមង្គល, ដ្បិតក្រោយដែលព្រះជាម្ចាស់ បានល្បងលគេមើលរួចហើយ, គេ នឹងទទួលជីវិតទុកជារង្វាន់ ដែលព្រះអង្គបានសន្យា នឹងប្រទានអោយអស់អ្នក ដែលស្រឡាញ់ព្រះអង្គ។ ពេលនរណាម្នាក់ ជួបនឹងការល្បួង មិនត្រូវពោលថា «ព្រះជាម្ចាស់ល្បួងខ្ញុំ» ឡើយ, ដ្បិត គ្មានអ្វីអាចល្បួងព្រះជាម្ចាស់ អោយធ្វើ អំពើអាក្រក់បានឡើយ, ហើយ ព្រះអង្គផ្ទាល់ ក៏មិនល្បួងនរណាដែរ។ ម្នាក់ៗ ជួបនឹងការល្បួង មកតែពីចិត្តលោភលន់ របស់ខ្លួនឯងផ្ទាល់, ទាក់ទាញ និងលួងលោម បញ្ឆោតប៉ុណ្ណោះ។ ចិត្តលោភលន់ តែងតែបង្កើត អំពើបាប. លុះដល់អំពើបាប ចំរើនដល់កំរិតហើយ, ក៏បណ្ដាលអោយស្លាប់។
បងប្អូន ជាទីស្រឡាញ់អើយ, សូមកុំយល់ច្រឡំឡើយ។ គ្រប់អំណោយ ដ៏ល្អ វិសេស, និងអ្វីៗទាំងប៉ុន្មាន ដ៏គ្រប់លក្ខណៈ ដែលយើងបានទទួល សុទ្ធតែមកពីស្ថានលើទាំងអស់, គឺមកពីព្រះបិតា ដែលបង្កើតពន្លឺ។ ព្រះអង្គ មិនចេះប្រែក្រឡាស់ទេ, ហើយ នៅក្នុងព្រះអង្គ សូម្បីតែស្រមោល នៃការប្រែប្រួល ក៏គ្មានផង។ ព្រះអង្គសព្វព្រះហឫទ័យ បង្កើតយើងមក ដោយសារព្រះបន្ទូល នៃសេចក្ដីពិត, ដើម្បីអោយយើង បានទៅ ជាផលដំបូងម្យ៉ាង នៃអ្វីៗទាំងអស់ ដែលព្រះអង្គបង្កើតមក។
ការស្ដាប់ និងការអនុវត្តតាមព្រះបន្ទូល
បងប្អូនជាទីស្រឡាញ់អើយ, បងប្អូន សុទ្ធតែជាអ្នកចេះដឹងហើយ, ក៏ប៉ុន្តែ ម្នាក់ៗ ត្រូវប្រុងប្រៀបស្ដាប់, តែកុំប្រញាប់និយាយ, កុំប្រញាប់ខឹង, ដ្បិត អ្នកមានកំហឹង ពុំអាចធ្វើអ្វីស្របតាមសេចក្ដីសុចរិត របស់ព្រះជាម្ចាស់បានឡើយ។ ហេតុនេះ បងប្អូន ត្រូវលះបង់ ចិត្តសៅហ្មងគ្រប់យ៉ាង និងចិត្តកំរោលឃោរឃៅទាំងប៉ុន្មាននោះ ចោលទៅ, ហើយ កាន់ចិត្តស្លូតបូត, ទទួលព្រះបន្ទូល ដែលព្រះជាម្ចាស់ បានបណ្ដុះក្នុងបងប្អូន, ព្រោះព្រះបន្ទូលនេះ អាចនឹងសង្គ្រោះព្រលឹង របស់បងប្អូន។
ចូរប្រតិបត្តិតាម ព្រះបន្ទូល, កុំគ្រាន់តែស្ដាប់ ទាំងបញ្ឆោតចិត្តខ្លួនឯងប៉ុណ្ណោះឡើយ។ អ្នកណាស្ដាប់ព្រះបន្ទូល, ហើយ មិនប្រតិបត្តិតាម, អ្នកនោះ ប្រៀបបាន នឹងមនុស្សម្នាក់ ឆ្លុះកញ្ចក់មើលមុខខ្លួន, លុះពិនិត្យមើលរួចហើយ ក៏ចេញទៅ ស្រាប់តែភ្លេច, មិនដឹងថាមុខខ្លួនឯង ដូចម្ដេចផង។ រីឯ អ្នកដែលយកចិត្តទុកដាក់, ពិនិត្យមើលក្រឹត្យវិន័យដ៏គ្រប់លក្ខណៈ, ជាក្រឹត្យវិន័យ ដែលផ្ដល់សេរីភាព, ហើយ ព្យាយាមប្រតិបត្តិតាម យ៉ាងដិតដល់, គឺមិនគ្រាន់តែស្ដាប់ រួចភ្លេចអស់ទៅ, អ្នកនោះ នឹងមានសុភមង្គល ក្នុងកិច្ចការ ដែលខ្លួនធ្វើជាមិនខាន។
ប្រសិនបើ នរណាម្នាក់ នឹកស្មានថា, ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្ដាតខ្លួន, អ្នកនោះ បញ្ឆោតខ្លួនឯងហើយ, ហើយ សាសនា ដែលខ្លួនកាន់នោះ ក៏គ្មានប្រយោជន៍អ្វីដែរ។ រីឯ សាសនាដ៏បរិសុទ្ធ, ឥតខ្ចោះ នៅចំពោះព្រះភក្ត្រព្រះបិតាជាម្ចាស់វិញ គឺស្ថិតនៅលើ ការទៅសួរសុខទុក្ ខក្មេងកំព្រា និងស្ត្រីមេម៉ាយ ដែលមានទុក្ខលំបាក, ព្រមទាំងស្ថិតនៅលើ ការរក្សាខ្លួន អោយផុតពីអំពើសៅហ្មង របស់លោកីយ៍នេះ។
James
|
Theary's BLOG
Published Articles of Vietnamization Vietnamization: Military Occupation - Present |