CIVIL RESISTANCE


My TREASON & INCITEMENT MASS TRIAL (Initial Page on Trial Matters)     TUESDAY, 14 JUNE 2022 VERDICT ANNOUNCEMENT Court Statement: Concluding Remarks ការការពារ ផ្លូវច្បាប់ របស់ខ្ញុំ  [ ... ]


CIVIC EDUCATION






កំណើត ​ព្រះយេស៊ូ


នៅ​គ្រា​នោះ ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ព្រះនាម​អូគូស្ដ មាន​ព្រះរាជ​បញ្ជា ​អោយ​ជំរឿន​ចំនួន ​ប្រជាជន​ទាំង​អស់ ក្នុង​ចក្រភព​រ៉ូម៉ាំង​ទាំង​មូល​។ ការ​ជំរឿន​ប្រជាជន ​លើក​ដំបូង​នេះ បាន​ធ្វើ​ឡើង ក្នុង​អំឡុង​ពេល ​ដែល​លោក​គីរេនាស ធ្វើ​ជា​ទេសាភិបាល ​នៅ​ស្រុក​ស៊ីរី។ អ្នក​ស្រុក​ទាំង​អស់ ​ត្រូវ​ទៅ​ចុះ​ឈ្មោះ ​ក្នុង​បញ្ជី តាម​ស្រុក​កំណើត ​រៀងៗ​ខ្លួន។


រីឯ ​លោក​យ៉ូសែប ​ក៏​ចេញ​ដំណើរ ​ពី​ភូមិ​ណាសារ៉ែត ក្នុង​ស្រុក​កាលីឡេ ឆ្ពោះ​ទៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា, ជា​ភូមិ​កំណើត ​របស់​ព្រះបាទ​ដាវីឌ, ព្រោះ​លោក​ ជា​ព្រះញាតិ​វង្ស​ នឹង​ព្រះបាទ​ដាវីឌ។
លោក ​ទៅ​ចុះ​ឈ្មោះ​ ជា​មួយ​នាង​ម៉ារី, ជា​គូ​ដណ្ដឹង ​ដែល​មាន​ផ្ទៃ​ពោះ។ ពេល​អ្នក​ទាំង​ពីរ ​នៅ​ឯ​ភូមិ​បេថ្លេហិម, នាង​ម៉ារី​ គ្រប់​ខែ​ហើយ។ នាង​ សំរាល​បាន​បុត្រ​មួយ, ជា​បុត្រ​ច្បង។  នាង ​រុំ​បុត្រ​នោះ ​នឹង​សំពត់, រួច​ដាក់​អោយ​ផ្ទំ ​ក្នុង​ស្នូក​សត្វ, ដ្បិត​ ពុំ​មាន​សល់ ​កន្លែង​សំណាក់​ ក្នុង​ផ្ទះ​សោះ។


ទេវតា ​ប្រកាស​អំពី​ កំណើត​ ព្រះយេស៊ូ ​ប្រាប់​ពួក​គង្វាល


ក្នុង​ស្រុក​នោះ ពេល​យប់​ មាន​ពួក​គង្វាល ​នៅ​មើល​ហ្វូង​សត្វ​ របស់​គេ​ តាម​វាល​ស្មៅ។
ពេល​នោះ ទេវតា ​របស់​ព្រះអម្ចាស់​ មក​ឈរ​នៅ​ក្បែរ​ពួក​គេ។  សិរីរុងរឿង ​របស់​ព្រះអម្ចាស់​ បាន​ភ្លឺ​ចិញ្ចែងចិញ្ចាច​ នៅ​ជុំវិញ​គេ, នាំ​អោយ​គេ ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ទេវតា ​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ។  ខ្ញុំ​នាំ​ដំណឹងល្អ​មួយ​ មក​ប្រាប់​អ្នក​រាល់​គ្នា។ ដំណឹង​នេះ​ នឹង​ធ្វើ​អោយ​ប្រជារាស្ត្រ​ទាំង​មូល មាន​អំណរ​ ដ៏​លើសលប់។ យប់​នេះ នៅ​ក្នុង​ភូមិ​កំណើត ​របស់​ព្រះបាទ​ដាវីឌ, ព្រះសង្គ្រោះ ​របស់​អ្នក​រាល់​គ្នា​ ប្រសូត​ហើយ, គឺ​ព្រះគ្រិស្ដ​ជា​អម្ចាស់។  នេះ​ជា​សញ្ញា​សំគាល់​ អោយ​អ្នក​រាល់​គ្នា​ដឹង, គឺ​អ្នក​រាល់​គ្នា ​មុខ​ជា​ឃើញ​ទារក​មួយ ទើប​នឹង​ប្រសូត, រុំ​ដោយ​សំពត់ផ្ដេក ​នៅ​ក្នុង​ស្នូក​សត្វ។»


រំពេច​នោះ មាន​ទេវតា​ច្រើន​កុះករ ចុះ​ពី​ស្ថាន​បរមសុខ​ មក​រួម​ជា​មួយ​ទេវតា​នោះ, ច្រៀង​សរសើរ​ព្រះជាម្ចាស់​ថា៖


«សូម​លើក​តម្កើង​ សិរីរុងរឿង ​របស់​ព្រះជាម្ចាស់ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត, ហើយ​សូម​អោយ​មនុស្ស​លោក ​ដ៏​ជា​ទី​ស្រឡាញ់ ​របស់​ព្រះអង្គ បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត នៅ​លើ​ផែនដី!»

លុះ​ពួក​ទេវតា​ ត្រឡប់​ទៅ​ស្ថាន​បរមសុខ​វិញអស់​ទៅ, ពួក​គេ​បបួល​គ្នា​ថា៖ «ទៅ!  យើង​នាំ​គ្នា ​ទៅ​បេថ្លេហិម មើល​ហេតុការណ៍ ​ដែល​កើត​មាន ដូច​ព្រះអម្ចាស់ ​បាន​សំដែង​អោយ​យើង​ដឹង​នោះ​មើល៍។»


ពួក​គេ ​ប្រញាប់ប្រញាល់​ នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ, ឃើញ​នាង​ម៉ារី, ​លោក​យ៉ូសែប, ព្រម​ទាំង​ព្រះឱរស ​ផ្ទំ​ក្នុង​ស្នូក​សត្វ។
ពេល​ពួក​គង្វាល ​ឃើញ​ព្រះឱរស​ហើយ, គេ​ក៏​រៀប​រាប់​អំពី ​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់ ​អំពី​ព្រះឱរស​នេះ។  អស់​អ្នក ​ដែល​បាន​ឮ​ពួក​គង្វាល​និយាយ នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ រីឯ​នាង​ម៉ារី​វិញ, នាង​ចង​ចាំ ​ហេតុការណ៍​ទាំង​នេះ​ ទុក​ក្នុង​ចិត្ត, ព្រម​ទាំង ​ត្រិះរិះ​ ពិចារណា ​ថែម​ទៀត​ផង។ បន្ទាប់​មក ពួក​គង្វាល​ត្រឡប់​ទៅ​វិញ, ទាំង​ច្រៀង​លើក​តម្កើង​ សិរីរុងរឿង ​របស់​ព្រះជាម្ចាស់, ព្រោះ​ហេតុការណ៍​ទាំង​អស់ ដែល​គេ​បាន​ឃើញ, បាន​ឮ ស្រប​តាម​សេចក្ដី​ ដែល​ទេវតា ​បាន​ប្រាប់​គេ, ឥត​មាន​ខ្វះ​ត្រង់​ណា​ឡើយ។


ប្រាំ​បី​ថ្ងៃ​ក្រោយ​មក, ដល់​ពេល​កំណត់ ​ធ្វើ​ពិធី​កាត់​ស្បែក ថ្វាយ​ព្រះឱរស, គេ​ថ្វាយ​ព្រះនាម​ថា «យេស៊ូ» ជា​ព្រះនាម ​ដែល​ទេវតា ​បាន​ប្រាប់​នាង​ម៉ារី មុន​ពេល​មាន​ផ្ទៃ​ពោះ។


ពិធី​ថ្វាយ ​ព្រះឱរស​យេស៊ូ ​នៅ​ក្នុង​ព្រះវិហារ


លុះ​ដល់​ពេល​កំណត់​ដែល,​ លោក​យ៉ូសែប និង​នាង​ម៉ារី ​ត្រូវ​ធ្វើ​ពិធី​ជំរះ​កាយ អោយ​បាន​បរិសុទ្ធ​ តាម​វិន័យ ​លោក​ម៉ូសេ ​​បាន​ចែង​ទុក។  អ្នក​ទាំង​ពីរ​ ក៏​នាំ​ព្រះឱរស ​ទៅ​ថ្វាយ​ព្រះអម្ចាស់ នៅ​ក្រុង​យេរូសាឡឹម,
ដ្បិត​ក្នុង​ក្រឹត្យវិន័យ​ របស់​ព្រះអម្ចាស់​ មាន​ចែង​ទុក​មក​ថា៖ «កូន​ប្រុស​ច្បង​ទាំង​អស់ ត្រូវ​ទុក​ជា​ចំណែក​ ថ្វាយ​ព្រះអម្ចាស់។» អ្នក​ទាំង​ពីរ ​ថ្វាយ​យញ្ញបូជា, ស្រប​តាម​ក្រឹត្យវិន័យ ​របស់​ព្រះអម្ចាស់ ដែល​តំរូវ​អោយ​ថ្វាយ៖ «លលក​មួយ​គូ ឬ​ព្រាប​ស្ទាវ​ពីរ។»


នៅ​ក្រុង​យេរូសាឡឹម មាន​បុរស​ម្នាក់ ​ឈ្មោះ​ស៊ីម្មាន​, ជា​មនុស្ស​សុចរិត។  គាត់​គោរព​កោត​ខ្លាច​ ព្រះជាម្ចាស់, ព្រម​ទាំង​ទន្ទឹង​រង់ចាំ​ ពេល​ព្រះអង្គ​ យាង​មក​សំរាល​ទុក្ខ​ ប្រជារាស្ត្រ​ អ៊ីស្រាអែល។ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​សណ្ឋិត​លើ​គាត់, ហើយ​ សំដែង​អោយ​គាត់​ដឹង​ថា, គាត់​មិន​ត្រូវ​ស្លាប់ ដរាប​ណា​ មិន​ទាន់​បាន​ឃើញ​ ព្រះគ្រិស្ដ ដែល​ព្រះអម្ចាស់​ ចាត់​អោយ​មក​ទេ​នោះ។ ព្រះវិញ្ញាណ​ នាំ​លោក​ ស៊ីម្មាន ​ចូល​ក្នុង​ព្រះវិហារ។ ពេល​មាតាបិតា​ នាំ​ព្រះឱរស​យេស៊ូ​ មក​ថ្វាយ​ព្រះជាម្ចាស់, ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ, លោក​ស៊ីម្មាន ក៏​យក​ព្រះឱរស​ មក​បី, រួច​សរសើរ​តម្កើង​ ព្រះជាម្ចាស់​ថា៖


«បពិត្រ​ព្រះ ​ដ៏​ជា​ចៅហ្វាយ,
ឥឡូវ​នេះ, ព្រះអង្គ​ បាន​សំរេច​តាម
ព្រះបន្ទូល​សន្យា​ហើយ។
ដូច្នេះ សូម​អោយ​ទូលបង្គំ,
ជា​អ្នក​បំរើ​ របស់​ព្រះអង្គ,
លា​ចាក​លោក​នេះ​ទៅ, ដោយ​សុខសាន្ត​ផង​ចុះ,
ដ្បិត​ភ្នែក​ទូលបង្គំ​ បាន​ឃើញ​ការ​សង្គ្រោះ
ដែល​ព្រះអង្គ​ បាន​ប្រទាន​មក​អោយ ប្រជាជាតិ​ទាំង​អស់,
គឺ​ជា​ពន្លឺ ​ដែល​នាំ​អោយ​ មនុស្សគ្រប់​ជាតិ​សាសន៍​ ស្គាល់​ព្រះអង្គ,
និង​ ជា​សិរីរុងរឿង​ របស់​អ៊ីស្រាអែល,
ជា​ប្រជារាស្ត្រ​ព្រះអង្គ។»


ពាក្យ​ទំនាយ ​របស់​ លោក​ស៊ីម្មាន


មាតាបិតា ​របស់​ព្រះយេស៊ូ ​ងឿងឆ្ងល់ ​នឹង​សេចក្ដី ​ដែល​លោក​ស៊ីម្មាន ​មាន​ប្រសាសន៍ អំពី​ព្រះឱរស​ណាស់។
លោក​ស៊ីម្មាន​ ជូន​ពរ​ អ្នក​ទាំង​ពីរ, ហើយ​និយាយ​ទៅ​កាន់​ នាង​ម៉ារី, ជា​មាតា​ថា៖ «ព្រះជាម្ចាស់​ បាន​ចាត់​បុត្រ​នេះ​មក ដើម្បី​អោយ ​ជន​ជាតិ​អ៊ីស្រាអែល​ ច្រើន​នាក់​ដួល ឬ​ងើប​ឡើង​វិញ។   បុត្រ​នេះ ​ជា​ទី​សំគាល់​មួយ​ បង្ហាញ​អំពី​ ការ​សង្គ្រោះ ​របស់​ព្រះជាម្ចាស់។  តែ​មាន​មនុស្ស​ជា​ច្រើន ​នឹង​ជំទាស់​ប្រឆាំង។ បុត្រ​នេះ ​ធ្វើ​អោយ​ គំនិត​លាក់​កំបាំង ​របស់​មនុស្ស​ជា​ច្រើន លេច​ច្បាស់​ឡើង, រីឯ​នាង​វិញ, នាង​ នឹង​ឈឺ​ចុក​ចាប់​ យ៉ាង​ខ្លាំង, ដូច​មាន​ដាវ​មួយ ​មក​ចាក់​ទម្លុះ​ដួង​ចិត្ត​ របស់​នាង។»


ពាក្យ​ទំនាយ ​របស់ ​ព្យាការិនី​អាណ


មាន​ព្យាការិនី​ម្នាក់​ ឈ្មោះអាណ, ជា​កូន ​របស់ ​លោក​ផាញូអែល, ក្នុង​កុលសម្ព័ន្ធ​អេស៊ើរ។  គាត់​រៀបការ​ បាន​ប្រាំពីរ​ឆ្នាំ, ប្ដី​គាត់​ ក៏​ទទួល ​មរណភាព​ចោល​ទៅ។ គាត់​ នៅ​មេម៉ាយ ​រហូត។  ឥឡូវ​នេះ​ គាត់​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ, អាយុ​ប៉ែតសិប​បួន​ឆ្នាំ។  គាត់​ មិន​ទៅ​ណា​ឆ្ងាយ​ពី​ព្រះវិហារ​ទេ។  គាត់​ នៅ​គោរព​បំរើ​ ព្រះអង្គ​ ទាំង​យប់​ទាំង​ថ្ងៃ, ដោយ​តម​អាហារ និង​អធិស្ឋាន​ផង។  ពេល​នោះ លោក​ស្រី​អាណ​ ក៏​នៅ​ទី​នោះ​ដែរ។  គាត់​សរសើរ​តម្កើង​ ព្រះជាម្ចាស់, រួច​តំណាល​អំពី​ ព្រះឱរស​នោះ ប្រាប់​អស់​អ្នក​ ដែល​ទន្ទឹង​រង់ចាំ​ ព្រះជាម្ចាស់​ យាង​មក ​លោះ​ក្រុង​យេរូសាឡឹម។


ព្រះឱរស ​ត្រឡប់​ទៅ​ ភូមិ​ណាសារ៉ែត​វិញ


កាល​មាតាបិតា ​របស់​ ព្រះយេស៊ូ​ បាន​បំពេញ​កិច្ចការ​ទាំង​អស់, ស្រប​តាម​ក្រឹត្យវិន័យ របស់​ព្រះអម្ចាស់​, សព្វ​គ្រប់​ហើយ, គាត់​ក៏​នាំ​គ្នា​ វិល​ត្រឡប់​ទៅ​ ណាសារ៉ែត, ជា​ភូមិ​ របស់​គាត់​ ក្នុង​ស្រុក​កាលីឡេ​វិញ។ ព្រះកុមារ​ មាន​វ័យ​ចំរើន​ឡើង​ ជា​លំដាប់, មាន​កម្លាំង​កាន់​តែ​មាំមួន​ឡើង, និង​ពោរពេញ​ទៅ​ដោយ ​ព្រះប្រាជ្ញា​ញាណ។  ព្រះជាម្ចាស់ ​គាប់​ព្រះហឫទ័យ ​នឹង​ព្រះកុមារ​នេះ​ណាស់។


ព្រះកុមារ​យេស៊ូ ​នៅ​ក្នុង​ព្រះវិហារ


ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង, មាតាបិតា ​របស់​ព្រះយេស៊ូ តែងតែ​ធ្វើ​ដំណើរ​ទៅ ​ក្រុង​យេរូសាឡឹម។ លុះ ​ដល់​ព្រះយេស៊ូ​ មាន​ព្រះជន្មាយុ ​ដប់ពីរ​ព្រះវស្សា, មាតាបិតា ​ក៏​នាំ​ព្រះអង្គ ​ឡើង​ទៅ​ចូល​រួម​ នុង​ពិធី​បុណ្យ តាម​ទំនៀមទម្លាប់។ លុះ​ពិធី​បុណ្យ​បាន​ចប់ ​សព្វ​គ្រប់​ហើយ, អ្នក​ទាំង​ពីរ​ នាំ​គ្នា ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។   រីឯ​ ព្រះកុមារ​យេស៊ូ​ គង់​នៅ​ក្រុង​យេរូសាឡឹម ​នៅ​ឡើយ, តែ​មាតាបិតា​ ពុំ​បាន​ដឹង​ទេ។ គាត់​នឹក​ស្មាន​ថា ព្រះកុមារ​ គង់​នៅ​ក្នុង​ចំណោម​អស់​អ្នក​ ដែល​រួម​ដំណើរ​ជា​មួយ​គ្នា។   ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ អស់​រយៈ​ពេល​មួយ​ថ្ងៃ ទើប​គាត់​នាំ​គ្នា ​ដើរ​រក​ ព្រះកុមារ​ ក្នុង​ចំណោម​ញាតិ​មិត្ត​ទាំង​អស់, ប៉ុន្តែ រក​ពុំ​ឃើញ​សោះ។  គាត់​ ក៏​នាំ​គ្នា ​ត្រឡប់​ទៅ​ក្រុង​ យេរូសាឡឹម​វិញ ដើម្បី​រក ​ព្រះអង្គ ​នៅ​ទី​នោះ​ទៀត។ បី​ថ្ងៃ​ក្រោយ​មក, មាតាបិតា​ ឃើញ ​ព្រះយេស៊ូ​ ក្នុង​ព្រះវិហារ។  ព្រះអង្គ ​គង់​នៅ​កណ្ដាល​ ចំណោម​គ្រូ​អាចារ្យ, កំពុង​តែ​ស្ដាប់​គេ​ និយាយ, ​ព្រម​ទាំង​សួរ​សំណួរ ​ផ្សេងៗ​ដល់​គេ​ផង។ អស់​អ្នក​ដែល​ស្ដាប់​ ព្រះកុមារ នឹក​ឆ្ងល់​ពី ​ព្រះបន្ទូល​ ឆ្លើយ​ឆ្លង ​របស់​ព្រះអង្គ, ប្រកប​ដោយ​ព្រះប្រាជ្ញា​ញាណ។ កាល​មាតាបិតា​ បាន​ឃើញ​ ព្រះកុមារ​ហើយ, គាត់​ នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។  មាតា​សួរ​ថា៖ «កូន​អើយ! ហេតុ​អ្វី​ បាន​ជា​កូន​ធ្វើ​ដូច្នេះ?  ឪពុកម្ដាយ ​ព្រួយ​ចិត្ត​ណាស់, ខំ​ដើរ​រក​កូន។»


ព្រះកុមារ ​មាន​ ព្រះបន្ទូល​តប​ថា៖ «ហេតុ​អ្វី​ បាន​ជា​ លោក​ឪពុក​ អ្នក​ម្ដាយ​ រក​កូន​យ៉ាង​ហ្នឹង?   តើ​លោក​ឪពុក ​អ្នក​ម្ដាយ​ មិន​ជ្រាប​ថា កូន ​ត្រូវ​នៅ​ក្នុង​ដំណាក់ ​ព្រះបិតា ​របស់​កូន​ទេ​ឬ?» ប៉ុន្តែ មាតា បិតា​ ពុំ​បាន​យល់​អត្ថន័យ ​នៃ​ព្រះបន្ទូល ​របស់​ព្រះកុមារ​ឡើយ។
បន្ទាប់មក ព្រះកុមារ​យេស៊ូ​ យាង​ត្រឡប់​ទៅ​ភូមិ​ ណាសារ៉ែត​ ជា​មួយ​មាតា បិតា​វិញ, ហើយ​ធ្វើ​តាម​ឱវាទ ​របស់​គាត់​ទាំង​ពីរ​នាក់។  មាតា​របស់​ព្រះអង្គ​ ចង​ចាំ​ហេតុការណ៍​ទាំង​អស់​នោះ ​ទុក​ក្នុង​ចិត្ត។  ព្រះយេស៊ូ​ មាន​វ័យ​ចំរើន​ឡើង, ហើយ​មាន​ប្រាជ្ញា​ កាន់​តែ​វាងវៃ, ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះជាម្ចាស់ និង​ជា​ទី​គាប់​ចិត្ត​មនុស្ស​ផង​ទាំង​ពួង។




Luke

1 2            3 4 5 6    7   8    9    10    11    12    13    14    15

16    17    18    19    20    21    22    23    24










 

Theary's BLOG

Published Articles of Vietnamization

Vietnamization: Military Occupation - Present
1 | 2 | 3 | 4 | 5 | 6 | 7 Francois Ponchaud, a French Jesuit who had diligently chronicled the destructiveness of the Khmer Rouge in his book "Cambodia: Year Zero," maintained that the Vietnamese were conducting a [ ... ]


Translator

English Afrikaans Albanian Arabic Armenian Azerbaijani Basque Belarusian Bulgarian Catalan Chinese (Simplified) Chinese (Traditional) Croatian Czech Danish Dutch Estonian Filipino Finnish French Galician Georgian German Greek Haitian Creole Hebrew Hindi Hungarian Icelandic Indonesian Irish Italian Japanese Korean Latvian Lithuanian Macedonian Malay Maltese Norwegian Persian Polish Portuguese Romanian Russian Serbian Slovak Slovenian Spanish Swahili Swedish Thai Turkish Ukrainian Urdu Vietnamese Welsh Yiddish