CIVIL RESISTANCE
My TREASON & INCITEMENT MASS TRIAL (Initial Page on Trial Matters) TUESDAY, 14 JUNE 2022 VERDICT ANNOUNCEMENT Court Statement: Concluding Remarks ការការពារ ផ្លូវច្បាប់ របស់ខ្ញុំ [ ... ] |
CIVIC EDUCATION
ព្រះយេស៊ូត្រាស់ហៅសិស្សបីរូប
ថ្ងៃមួយ ព្រះយេស៊ូ គង់នៅមាត់បឹង គេនេសារ៉ែត, មានបណ្ដាជនជាច្រើន ប្រជ្រៀតគ្នា នៅជុំវិញព្រះអង្គ ដើម្បីស្ដាប់ ព្រះបន្ទូល របស់ព្រះជាម្ចាស់។ ព្រះអង្គ ទតឃើញ ទូកពីរ ចតនៅមាត់ច្រាំង, រីឯ អ្នកនេសាទ នាំគ្នាចុះទៅលាងអួន របស់គេ។ ព្រះយេស៊ូ យាងចុះទៅ ក្នុងទូក របស់លោកស៊ីម៉ូន, រួចទ្រង់ សុំអោយគាត់ចេញទូក ទៅឆ្ងាយពីច្រាំងបន្តិច។ ព្រះអង្គ គង់ បង្រៀន បណ្ដាជន ពីក្នុងទូកនោះ។ លុះ ព្រះអង្គ បង្រៀនគេចប់ហើយ, ទ្រង់ មានព្រះបន្ទូល ទៅកាន់លោកស៊ីម៉ូនថា៖ «ចូរបង្ហួសទូកទៅទឹកជ្រៅ, រួចនាំគ្នាទម្លាក់អួនចុះ។» លោកស៊ីម៉ូន តបទៅ ព្រះយេស៊ូវិញថា៖ «លោកគ្រូ, យើងខ្ញុំ បានអូសអួន ពេញមួយយប់ហើយ. អត់បានត្រីសោះ។ ប៉ុន្តែ បើលោកគ្រូ មានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួន តាមពាក្យ របស់លោកគ្រូ។» គេ ក៏ទម្លាក់អួន ទៅក្នុងទឹក, ជាប់ត្រីយ៉ាងច្រើន ស្ទើរតែធ្លាយអួន។ គេ បក់ដៃហៅមិត្តភក្ដិ ដែលនៅក្នុងទូកមួយទៀត អោយមកជួយ។ ពួកនោះ មកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរ ស្ទើរតែនឹងលិច។
ពេលលោកស៊ីម៉ូន-ពេត្រុស ឃើញដូច្នោះ គាត់ក្រាបទៀបព្រះបាទា ព្រះយេស៊ូ, ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ, សូមយាងអោយឆ្ងាយពីទូលបង្គំទៅ, ព្រោះទូលបង្គំជាមនុស្សបាប!»
លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់ និងអស់អ្នក ដែលនៅជាមួយ ភ័យស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។ រីឯ លោកយ៉ាកុប និងលោកយ៉ូហាន, ជាកូនលោកសេបេដេ ដែលនេសាទ រួមជាមួយ លោកស៊ីម៉ូន, ក៏មានចិត្តដូច្នោះដែរ។ ប៉ុន្តែ ព្រះយេស៊ូ មានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី។ ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ។» ពេលទូកទៅដល់មាត់ច្រាំងវិញ, គេ បោះបង់ របស់របរទាំងអស់ ចោល, រួចនាំគ្នា ដើរតាមព្រះយេស៊ូទៅ។ ព្រះយេស៊ូ ប្រោសមនុស្សឃ្លង់ម្នាក់ អោយជា
ព្រះយេស៊ូ គង់នៅក្នុងក្រុងមួយ មានមនុស្សឃ្លង់ម្នាក់ ឃើញព្រះអង្គ, គាត់ចូលមករក, ហើយក្រាបថ្វាយបង្គំ, អោនមុខដល់ដី, ទូលព្រះអង្គថា៖ «លោកម្ចាស់, ប្រសិនបើ លោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទ អោយបានជាស្អាតបរិសុទ្ធផង។» ព្រះយេស៊ូ លូកព្រះហស្ដ ទៅពាល់គាត់, ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ, ចូរអោយបានជាស្អាតបរិសុទ្ធចុះ។» រំពេចនោះ មនុស្សឃ្លង់ ក៏បានជាស្អាតបរិសុទ្ធភ្លាម។ ព្រះយេស៊ូ មានព្រះបន្ទូល ហាមគាត់ថា៖ «កុំនិយាយ ប្រាប់នរណា អោយដឹងឡើយ, ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួន ដល់លោកបូជាចារ្យ, ហើយថ្វាយតង្វាយ ដូចលោកម៉ូសេ បានបង្គាប់ទុក, ដើម្បីជាសក្ខីភាព បញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធមែន។» ព្រះកិត្តិនាម របស់ព្រះយេស៊ូ ល្បីសុសសាយ កាន់តែខ្លាំងឡើងៗ។ មហាជន ជាច្រើន មកជុំគ្នាស្ដាប់ព្រះអង្គ, ព្រមទាំងសូមព្រះអង្គ ប្រោសអោយខ្លួនបានជា ពីជំងឺផ្សេងៗផង។ រីឯ ព្រះយេស៊ូវិញ, ព្រះអង្គ យាងទៅទីស្ងាត់ ដើម្បីអធិស្ឋាន។
ព្រះយេស៊ូ ប្រោសមនុស្ស ខ្វិនម្នាក់ អោយជា
ថ្ងៃមួយ ព្រះយេស៊ូ កំពុងតែបង្រៀនបណ្ដាជន មានពួកខាង គណៈផារីស៊ី និងអ្នកប្រាជ្ញ ខាងវិន័យ អង្គុយស្ដាប់ ព្រះអង្គដែរ។ អ្នកទាំងនោះ ធ្វើដំណើរ មកពី ភូមិនានា ក្នុងស្រុកកាលីឡេ, ស្រុកយូដា, និង ពីក្រុងយេរូសាឡឹម។ ព្រះយេស៊ូ ប្រកបដោយឫទ្ធានុភាព របស់ព្រះអម្ចាស់, ទ្រង់ ប្រោសអ្នកជំងឺអោយបានជា។ ពេលនោះ ស្រាប់តែមានគេ សែងមនុស្ស ខ្វិនដៃ ខ្វិនជើងម្នាក់ មកដល់។ គេមានបំណងនាំអ្នកខ្វិននោះ ចូលទៅជិតព្រះយេស៊ូ។ ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចចូលទៅជិតព្រះអង្គបានឡើយ។ ដូច្នេះ គេ ក៏សែងអ្នកជំងឺ ឡើងទៅលើដំបូលផ្ទះ, បកក្បឿង, សំរូតគាត់ ចុះមកកណ្ដាល ចំណោមមនុស្ស, នៅចំពីមុខព្រះយេស៊ូ។
ពេលព្រះយេស៊ូ ឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ, ទ្រង់ មានព្រះបន្ទូល ទៅកាន់អ្នកពិការថា៖ «អ្នកអើយ, ខ្ញុំអត់ទោស អោយអ្នក រួចពីបាបហើយ។»
ពួកអាចារ្យ និងពួកខាងគណៈផារីស៊ី ឮដូច្នោះ, រិះគិតក្នុងចិត្តថា៖ «អ្នកនេះ មានឋានៈអ្វី បានជាហ៊ានពោលពាក្យប្រមាថ ព្រះជាម្ចាស់ដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ, តើអ្នកណា អាចអត់ទោស អោយមនុស្ស រួចពីបាបបាន?» ព្រះយេស៊ូ ឈ្វេងយល់ ចិត្តគំនិត អ្នកទាំងនោះ, ទើប ទ្រង់ មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វី បានជាអ្នករាល់គ្នា រិះគិតដូច្នេះ? បើខ្ញុំ ប្រាប់អ្នក ពិការនេះថា៖ “ខ្ញុំ អត់ទោស អោយអ្នក រួចពីបាបហើយ”, ឬ ថា, “ចូរក្រោកឡើង, ដើរទៅចុះ”, តើ ឃ្លាមួយណា ស្រួលនិយាយជាង? ប៉ុន្តែ ខ្ ញុំចង់អោយអ្នករាល់គ្នា ដឹងថា, បុត្រមនុស្ស មានអំណាច នឹងអត់ទោស អោយមនុស្សនៅក្នុងលោកនេះ រួចពីបាបបាន។»
ព្រះអង្គ ក៏ងាកទៅរកអ្នកខ្វិន, ហើយ មានព្រះបន្ទូលថា, «ចូរក្រោកឡើង, យកគ្រែស្នែង របស់អ្នក ដើរទៅផ្ទះវិញទៅ។» រំពេចនោះ, អ្នកខ្វិន ក្រោកឡើង នៅមុខមនុស្សទាំងអស់, រួចយកគ្រែស្នែង ដែលគេសែងខ្លួនមក ដើរត្រឡប់ទៅផ្ទះវិញ, ទាំងលើកតម្កើងសិរីរុងរឿង របស់ព្រះជាម្ចាស់ផង។ អស់អ្នក ដែលនៅទីនោះ ស្លុតស្មារតីគ្រប់ៗគ្នា, ហើយ លើកតម្កើងសិរីរុងរឿង របស់ព្រះជាម្ចាស់។ គេភ័យខ្លាចជាខ្លាំង ក៏និយាយគ្នាថា៖ «ថ្ងៃនេះ, យើង បានឃើញ ហេតុការណ៍ចំឡែកអស្ចារ្យមែន។»
ព្រះយេស៊ូ ត្រាស់ហៅ លោកលេវី បន្ទាប់មក ព្រះយេស៊ូ យាងចាកចេញពីទីនោះ, ទ្រង់ ទតឃើញ អ្នកទារពន្ធម្នាក់, ឈ្មោះលេវី, អង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គ មានព្រះបន្ទូល ទៅគាត់ថា៖ «សុំអញ្ជើញ មកតាមខ្ញុំ។»
លោកលេវី ក្រោកឡើង, ទុកកិច្ចការទាំងអស់ចោល, ហើយ ដើរតាម ព្រះយេស៊ូទៅ។ លោកលេវី បានរៀបចំ ពិធីជប់លៀងមួយ យ៉ាងធំ ថ្វាយព្រះអង្គ នៅផ្ទះរបស់លោក។ មានអ្នកទារពន្ធ, ព្រមទាំងមនុស្សឯទៀតៗជាច្រើន, ចូលរួមជាមួយដែរ។ ពួកខាងគណៈផារីស៊ី និងពួកអាចារ្យពីគណៈផារីស៊ី ទាស់ចិត្តយ៉ាងខ្លាំង។ គេ និយាយទៅកាន់ ក្រុមសិស្ស របស់ព្រះអង្គថា៖ «ហេតុអ្វី បានជាអ្នករាល់គ្នា បរិភោគ ជាមួយ អ្នកទារពន្ធ និងមនុស្សបាប ដូច្នេះ?»
ព្រះយេស៊ូ តបទៅគេថា៖ «មនុស្សមានសុខភាពល្អ មិនត្រូវការគ្រូពេទ្យឡើយ។ មានតែអ្នកជំងឺប៉ុណ្ណោះ ដែលត្រូវការ។ ខ្ញុំ មិនមែនមករក មនុស្សសុចរិតទេ, គឺ មករក មនុស្សបាប ដើម្បីអោយគេកែប្រែចិត្តគំនិត។» អំពីការតមអាហារ
មានគេទូលសួរ ព្រះយេស៊ូថា៖ «ពួកសិស្សរបស់លោកយ៉ូហាន និងពួកសិស្សខាងគណៈផារីស៊ី តែងតែតមអាហារ និងសូត្រធម៌ ជាញឹកញាប់។ ចុះ ហេតុដូចម្ដេច បានជាសិស្សរបស់លោក បែរជានាំគ្នាបរិភោគដូច្នេះ?»
ព្រះយេស៊ូ មាន ព្រះបន្ទូល តបទៅគេវិញថា៖ «ក្នុងពិធីមង្គលការ, ពេលកូនកំលោះ នៅជាមួយ, តើភ្ញៀវ អាចតមអាហារកើតឬ? ទេ, គេ មិនអាចតមបានឡើយ។ ថ្ងៃក្រោយ, ពេលគេ ចាប់ស្វាមី យកទៅ, ទើបភ្ញៀវទាំងនោះ តមអាហារ។» ព្រះយេស៊ូ មានព្រះបន្ទូល ជាពាក្យប្រស្នាថា៖ «ពុំដែលមាននរណា ហែកសម្លៀកបំពាក់ថ្មី យកទៅប៉ះសម្លៀកបំពាក់ចាស់នោះឡើយ។ ធ្វើដូច្នេះ, សម្លៀកបំពាក់ថ្មី នឹងត្រូវរហែក, ហើយ ក្រណាត់ចាស់ និងក្រណាត់ថ្មី ក៏មិនសមគ្នាដែរ។ ពុំដែលមាននរណា ច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ឡើយ។ បើធ្វើដូច្នេះ, ស្រាថ្មី នឹងធ្វើអោយថង់ស្បែកចាស់នោះ ធ្លុះ បណ្ដាលអោយស្រាហូរចេញ, ហើយ ថង់ស្បែក ក៏ត្រូវខូចខាតមិនខាន។ ត្រូវច្រកស្រាថ្មី ទៅក្នុងថង់ស្បែកថ្មី។ កាល បើបានពិសា ស្រាទំពាំងបាយជូរចាស់ហើយ, មិនដែលមាននរណា ចង់ពិសាស្រាថ្មីទេ, ព្រោះគេថា “ស្រាចាស់ឆ្ងាញ់ជាងស្រាថ្មី។”» Luke
16 17 18 19 20 21 22 23 24
|
Theary's BLOG
Published Articles of Vietnamization Vietnamization: Military Occupation - Present |