CIVIL RESISTANCE
My TREASON & INCITEMENT MASS TRIAL (Initial Page on Trial Matters) TUESDAY, 14 JUNE 2022 VERDICT ANNOUNCEMENT Court Statement: Concluding Remarks ការការពារ ផ្លូវច្បាប់ របស់ខ្ញុំ [ ... ] |
CIVIC EDUCATION
លោកយ៉ូហានបាទីស្ដ ប្រៀនប្រដៅ បណ្ដាជន
នៅឆ្នាំទីដប់ប្រាំ នៃរជ្ជកាល ព្រះចៅអធិរាជរ៉ូម៉ាំង ព្រះនាមទីប៊ើរ, លោកប៉ុនទាស-ពីឡាត ធ្វើជាទេសាភិបាល នៅស្រុកយូដា, ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ គ្រប់គ្រង ស្រុកកាលីឡេ, ព្រះបាទភីលីព អនុជ របស់ ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ គ្រប់គ្រងតំបន់ អ៊ីទូរេ និងតំបន់ ត្រាខូនីត, ព្រះបាទលីសានាស ជាស្ដេចអនុរាជ គ្រប់គ្រងស្រុកអាប៊ីឡែន, លោកអាណ និងលោកកៃផាស ធ្វើជាមហាបូជាចារ្យ។ ពេលនោះ ព្រះជាម្ចាស់ មានព្រះបន្ទូល មកកាន់ លោកយ៉ូហាន, ជាកូន របស់លោកសាការី, នៅក្នុងវាលរហោស្ថាន។ លោកយ៉ូហាន ធ្វើដំណើរ គ្រប់ទីកន្លែង ក្នុងតំបន់ទន្លេយ័រដាន់, ហើយប្រកាសអោយមនុស្ស កែប្រែចិត្តគំនិត ដោយទទួលពិធីជ្រមុជទឹក ដើម្បីព្រះជាម្ចាស់ លើកលែងទោស អោយរួចពីបាប។ លោកប្រកាសដូច្នេះ, ស្របតាមសេចក្ដី ដែលមានចែងទុក ក្នុងគម្ពីរព្យាការីអេសាយថា៖
«មានសំឡេងបុរសម្នាក់ ស្រែកឡើង
នៅវាលរហោស្ថានថា៖
"ចូររៀបចំផ្លូវ របស់ព្រះអម្ចាស់,
ចូរតម្រង់ផ្លូវ ថ្វាយព្រះអង្គ។
ត្រូវបំពេញច្រកភ្នំ ទាំងអស់ អោយរាបស្មើ,
និងពង្រាបភ្នំតូចធំ ទាំងប៉ុន្មាន អោយរាប។
ត្រូវតម្រង់ផ្លូវកោង អោយត្រង់,
ព្រមទាំងលុបផ្លូវ រដិបរដុប អោយរាបស្មើដែរ។
នោះ មនុស្សទាំងអស់ នឹងឃើញការសង្គ្រោះ
របស់ ព្រះជាម្ចាស់។" »
លោកយ៉ូហាន តែងតែបន្ទោសមហាជន ដែលមកទទួលពិធីជ្រមុជទឹកពីលោក ថា៖ «នែ៎, ពូជពស់វែកអើយ! តើនរណា ប្រាប់អោយអ្នករាល់គ្នា រត់គេចពីព្រះពិរោធ របស់ព្រះជាម្ចាស់ ដែលជិតមកដល់ដូច្នេះ? ចូរប្រព្រឹត្តអំពើល្អ ដើម្បីបញ្ជាក់ថា, អ្នករាល់គ្នា បានកែប្រែចិត្តគំនិតមែន។ កុំអាងខ្លួនថា, មាន លោកអប្រាហាំ ជាបុព្វបុរសនោះឡើយ, ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា, ព្រះជាម្ចាស់ ក៏អាចធ្វើអោយថ្មទាំងនេះ ទៅជាកូនចៅ លោកអប្រាហាំបានដែរ។ ពូថៅ នៅជិតគល់ឈើ ជាស្រេចហើយ ដើមឈើណា មិនផ្ដល់ផ្លែល្អទេ, ត្រូវកាប់រំលំ, បោះទៅក្នុងភ្លើង។»
មហាជន សួរលោកយ៉ូហានថា៖ «បើដូច្នេះ, តើយើង ត្រូវធ្វើអ្វីខ្លះ?»
លោកយ៉ូហាន តបទៅពួកគេវិញថា៖ «អ្នកណា មានអាវពីរ ត្រូវចែកអោយអ្នកដែលគ្មាន, ហើយ អ្នកដែលមានចំណីអាហារ ក៏ត្រូវចែកអោយអ្នកគ្មានដែរ។»
មានអ្នកទារពន្ធខ្លះ មកទទួលពិធីជ្រមុជទឹក, ហើយសួរលោកថា៖ «លោកគ្រូអើយ! តើយើងខ្ញុំ ត្រូវធ្វើអ្វីខ្លះ?»
លោកឆ្លើយវិញ ថា៖ «កុំទារពន្ធ ហួសពីកំរិត ដែលមានកំណត់ទុកនោះឡើយ។»
មានទាហាន មកសួរលោក ថា៖ «ចុះ យើងខ្ញុំវិញ, តើត្រូវធ្វើអ្វីដែរ?»
លោក ឆ្លើយ ថា៖ «កុំចោទប្រកាន់, កុំសង្កត់សង្កិន យកប្រាក់ ពី អ្នកណាអោយសោះ។ ត្រូវស្កប់ចិត្តតែនឹងប្រាក់ខែ របស់អ្នករាល់គ្នា ប៉ុណ្ណោះបានហើយ។»
ប្រជាជន នៅតែរង់ចាំ, ហើយគេរិះគិត ក្នុងចិត្តគ្រប់ៗគ្នាថា, ប្រហែលលោកនេះទេដឹង ជាព្រះគ្រិស្ដ។ លោកយ៉ូហាន មានប្រសាសន៍ ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជ អោយអ្នករាល់គ្នា ក្នុងទឹក, ប៉ុន្តែ លោក ដែលមានកម្លាំងខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់, សូម្បីតែស្រាយខ្សែស្បែកជើង ជូនលោក ក៏មិនសម នឹងឋានៈ ដ៏ខ្ពង់ខ្ពស់ របស់ លោកផង។ លោក នឹងធ្វើពិធីជ្រមុជ អោយអ្នករាល់គ្នា ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើងវិញ។ លោក កាន់ចង្អេរ, លោក សំអាតលានបោកស្រូវ ដើម្បីអុំស្រូវ យកគ្រាប់ល្អ ប្រមូលដាក់ជង្រុក។ រីឯ សំដីវិញ, លោក នឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ។» លោកយ៉ូហាន ប្រកាសដំណឹងល្អ ដល់ប្រជាជន ដោយពាក្យដាស់តឿន ជាច្រើនទៀតផង។
លោក ស្ដីបន្ទោស ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជថែមទៀត, ព្រោះទ្រង់ បានយក ព្រះនាងហេរ៉ូឌាស, ដែលត្រូវជាមហេសី របស់អនុជព្រះអង្គ, មកធ្វើជាមហេសី របស់ព្រះអង្គផ្ទាល់។ មិនតែប៉ុណ្ណោះសោត, លោកយ៉ូហានស្ដី បន្ទោសព្រះបាទហេរ៉ូដ ព្រោះទ្រង់ បានធ្វើអំពើអាក្រក់ ជាច្រើនផង។ ទ្រង់ បានធ្វើអំពើអាក្រក់មួយទៀត, គឺចាប់ លោកយ៉ូហាន ទៅដាក់ក្នុងមន្ទីរឃុំឃាំង។
ព្រះយេស៊ូ ទទួល ពិធីជ្រមុជទឹក
ពេលប្រជាជនទាំងអស់ ទទួលពិធីជ្រមុជទឹក រួចហើយ, ព្រះយេស៊ូ ក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេល ព្រះអង្គ កំពុងអធិស្ឋាន ស្រាប់តែ ផ្ទៃមេឃបើកចំហ, ហើយព្រះវិញ្ញាណ ដ៏វិសុទ្ធ យាងចុះមក, មានរូបរាងដូចសត្វព្រាប សណ្ឋិតលើព្រះអង្គ។ មានឮព្រះសូរសៀង ពីលើមេឃមក ថា៖ «ព្រះអង្គ ជាបុត្រ ដ៏ជាទីស្រឡាញ់ របស់យើង។ យើងគាប់ចិត្ត នឹងព្រះអង្គណាស់។»
បញ្ជីរាយនាម ព្រះអយ្យកោ របស់ ព្រះយេស៊ូ
កាលព្រះយេស៊ូ ចាប់ផ្ដើម ព្រះបរមកិច្ច, ព្រះអង្គ មានព្រះជន្មាយុប្រមាណ សាមសិបព្រះវស្សា។ តាមគេស្មាន, ព្រះអង្គ ជាបុត្រ របស់ លោកយ៉ូសែប, ដែលត្រូវ ជាបុត្រ លោកហេលី។
លោកហេលី ជាបុត្រ លោកម៉ាត់ថាត់,
លោកម៉ាត់ថាត់ ជាបុត្រ លោកលេវី,
លោកលេវី ជាបុត្រ លោកម៉ិលគី,
លោកម៉ិលគី ជាបុត្រ លោកយ៉ាណាយ,
លោកយ៉ាណាយ ជាបុត្រ លោកយ៉ូសែប,
លោកយ៉ូសែប ជាបុត្រ លោកម៉ាតាធាស,
លោកម៉ាតាធាស ជាបុត្រ លោកហាម៉ូស,
លោកហាម៉ូស ជាបុត្រ លោកណាអ៊ូម,
លោកណាអ៊ូម ជាបុត្រ លោកអែសលី,
លោកអែសលី ជាបុត្រ លោកណាកាយ,
លោកណាកាយ ជាបុត្រ លោកម៉ាអាត,
លោកម៉ាអាត ជាបុត្រ លោកម៉ាតាធាល,
លោកម៉ាតាធាល ជាបុត្រ លោកសេម៉ី,
លោកសេម៉ី ជាបុត្រ លោកយ៉ូសែប,
លោកយ៉ូសែប ជាបុត្រ លោកយូដា,
លោកយូដា ជាបុត្រ លោកយ៉ូអាណាន់,
លោកយ៉ូអាណាន់ ជាបុត្រ លោករេសា,
លោករេសា ជាបុត្រ លោកសូរ៉ូបាបិល,
លោកសូរ៉ូបាបិល ជាបុត្រ លោកសាលធាល,
លោកសាលធាល ជាបុត្រ លោកនេរី,
លោកនេរី ជាបុត្រ លោកម៉ិលគី,
លោកម៉ិលគី ជាបុត្រ លោកអ័តឌី,
លោកអ័តឌី ជាបុត្រ លោកូសាម,
លោកកូសាម ជាបុត្រ លោកអែលម៉ូដាម,
លោកអែលម៉ូដាម ជាបុត្រ លោកអ៊ើរ,
លោកអ៊ើរ ជាបុត្រ លោកយ៉ូស្វេ,
លោកយ៉ូស្វេ ជាបុត្រ លោកអេលាស៊ើរ, លោកអេលាស៊ើរ ជាបុត្រ លោកយ៉ូរីម, លោកយ៉ូរីម ជាបុត្រ លោកម៉ាត់ថាត់, លោកម៉ាត់ថាត់ ជាបុត្រ លោកលេវី, លោកលេវី ជាបុត្រ លោកស៊ីម្មាន, លោកស៊ីម្មាន ជាបុត្រ លោកយូដា, លោកយូដា ជាបុត្រ លោកយ៉ូសែប, លោកយ៉ូសែប ជាបុត្រ លោកយ៉ូណាន, លោកយ៉ូណាន ជាបុត្រ លោកអេលាគីម, លោកអេលាគីម ជាបុត្រ លោកមេលាស, លោកមេលាស ជាបុត្រ លោកម៉ៃណាន, លោកម៉ៃណាន ជាបុត្រ លោកម៉ាតាថា,
លោកម៉ាតាថា ជាបុត្រ លោកណាថាន់,
លោកណាថាន់ ជាបុត្រ ស្ដេចដាវីឌ,
ស្ដេចដាវីឌ ជាបុត្រ លោកអ៊ីសាយ,
លោកអ៊ីសាយ ជាបុត្រ លោកអូបេដ,
លោកអូបេដ ជាបុត្រ លោកបូអូស,
លោកបូអូស ជាបុត្រ លោកសាលម៉ូន,
លោកសាលម៉ូន ជាបុត្រ លោកណាសូន,
លោកណាសូន ជាបុត្រ លោក អមីណាដាប់,
លោកអមីណាដាប់ ជាបុត្រ លោកអើរ៉ាម,
លោកអើរ៉ាម ជាបុត្រ លោកអ័រនី,
លោកអ័រនី ជាបុត្រ លោកអែសរ៉ូម,
លោកអែសរ៉ូម ជាបុត្រ លោកពេរេស,
លោកពេរេស ជាបុត្រ លោកយូដា,
លោកយូដា ជាបុត្រ លោកយ៉ាកុប,
លោកយ៉ាកុប ជាបុត្រ លោកអ៊ីសាក,
លោកអ៊ីសាក ជាបុត្រ លោកអប្រាហាំ,
លោកអប្រាហាំ ជាបុត្រ លោកថេរ៉ា,
លោកថេរ៉ា ជាបុត្រ លោកណាឃរ,
លោកណាឃរ ជាបុត្រ លោកសេរូក,
លោកសេរូក ជាបុត្រ លោករេហ៊ូវ,
លោករេហ៊ូវ ជាបុត្រ លោកផាលេក,
លោកផាលេក ជាបុត្រ លោកហេប៊ើរ,
លោកហេប៊ើរ ជាបុត្រ លោកសេឡា,
លោកសេឡា ជាបុត្រ លោកកៃណាន,
លោកកៃណាន ជាបុត្រ លោកអើប៉ាកសាដ,
លោកអើប៉ាកសាដ ជាបុត្រ លោកសិម,
លោកសិម ជាបុត្រ លោកណូអេ,
លោកណូអេ ជាបុត្រ លោកឡាម៉េក,
លោកឡាម៉េក ជាបុត្រ លោកមធូសាឡា,
លោកមធូសាឡា ជាបុត្រ លោកហេណុក,
លោកហេណុក ជាបុត្រ លោកយ៉ារ៉េឌ,
លោកយ៉ារ៉េឌ ជាបុត្រ លោកម៉ាលេលាល,
លោកម៉ាលេលាល ជាបុត្រ លោកកៃណាន,
លោកកៃណាន ជាបុត្រ លោកអេណុស,
លោកអេណុស ជាបុត្រ លោកសេថ,
លោកសេថ ជាបុត្រ លោកអដាំ,
ហើយ លោកអដាំ ជាបុត្រ ព្រះជាម្ចាស់។
Luke
16 17 18 19 20 21 22 23 24
|
Theary's BLOG
Published Articles of Vietnamization Vietnamization: Military Occupation - Present |